E core ស្នូលអ៊ី
បន្ទះដែកស្តើងៗមានរូបរៀង E ប្រើក្នុងគ្រឿងត្រង់ស្វមម៉ាទ័រ transformers ។
eddy currents ចរន្តកួច
ចរន្តនាំចូលទៅក្នុងស្នូលដែកដោយការផ្លាស់ប្តូរនៃដែនម៉ាញេទិច ។
ចរន្តនេះបង្កើតជាកំដៅធ្វើអោយអានុភាពគ្រឿងចុះអន់ថយ ។
electric charge បន្ទុកអគ្គិសនី
ថាមពលអគ្គិសនីដែលដាក់ផ្ទុកនៅលើវត្ថុដែលគ្មានធាតុចម្លង ។
electric field ដែនអគ្គិសនី
ទីកន្លែងដែលមានកម្លាំងអគ្គិសនី ។
electricity អគ្គិសនី
កម្លាំងថាមពលដែលមានអេឡិចត្រុង electron ជាបន្ទុកអវិជ្ជមាន negative
និងប្រូតុង proton ដែលមានបន្ទុកវិជ្ជមាន positive ។
អគ្គិសនីមានពីរក្រុមគឺ អគ្គិសនីឋិតិវ័ន្ត static និងអគ្គិសនីថាមវ័ន្ត dynamic ។
electrolyte អេឡិកត្រូលីត
វត្ថុរាវឬខាប់អាចចម្លងអគ្គិសនី ។
electrolytic capacitor កាប៉ាស៊ីតេអេឡិចត្រូលីត
កាប៉ាស៊ីតេដែលមានវត្ថុអេឡិកត្រូលីតនៅចន្លោះកណ្តាលសម្រាប់ផ្ទុកភ្លើង ។
គ្រឿងនេះមានសញ្ញា្ + និង សញ្ញា – ត្រូវតែប្រើតាមរបៀបត្រឹមត្រូវ
បើមិនអញ្ចឹងវានឹងអាចផ្ទុះបាន ។
electromagnet មេដែកអាគ្គិសនី
បូប៊ីនរុំជុំវិញស្នូលដែកដ៏ច្រើនជុំធ្វើអោយមានកម្លាំងដូតដូច
ជាមេដែកពេលដែលមានអាគ្គិសនី ។
electromagnetic communication គមនាគមន៍មេដែកអាគ្គិសនី
ការទាក់ទងដោយរលកមេដែកអាគ្គិសនី អាចហៅការទាក់ទងដោយគ្មានខ្សែភ្ជាប់គ្នា។
electromagnetic induction ការបង្ករមេដែកអាគ្គិសនី
ភ្លើងអាគ្គិសនីបង្កើតក្នុងខ្សែបូប៊ីនដោយចលនានៃខ្សែនិងកម្លាំងមេដែក។
electromagnetic spectrum ស្បិចមេដែកអាគ្គិសនី
ឌីយ៉ាក្រាមឬតារាងបង្ហាញព្រំដែននៃចំហាយមេដែកអាគ្គិសនី។
electromagnetic wave រលកមេដែកអាគ្គិសនី
រលកអាកាសដែលមានចំហាយមេដែកនិងភ្លើងអាគ្គិសនី។
electromagnetic transducer ឆ្នាប់បំលែងមេដែកអាគ្គិសនី
គ្រឿងឧបករណ៍ដែលផ្លាស់កម្លាំងអាគ្គិសនីអោយទៅជាកម្លាំងយន្ត
ដូចជាគ្រឿងចលករជាដើម ឬកម្លាំងយន្តអោយទៅជាកម្លាំងភ្លើងអាគ្គិសនី
ដូចជាម៉ាស៊ីនភ្លើងជាដើម។
electromotive force (emf) កម្លាំងអាគ្គិសនីចលករ
កម្លាំងដែលបង្ករចលនានៃអសន្យាណូ
ដោយផលរវាងចំនួនទាំងសងខាង ហៅថាចំនួនភ្លើង (voltage) ។
electron អសន្យាណូ
ភាគដ៏តូចបំផុតរបស់អាតូមនៃបន្ទុកអវិជ្ជមានដែលក្រឡឹងជុំវិញស្នូល
របស់អាតូម (atom) ។
electron flow ដំណើរអសន្យាណូ
ចរន្តអាគ្គិសនីបង្កើតដោយចលនានៃអសន្យាណូសេរីឆ្គោះទៅកាន់គោលវិជ្ជមាន។
electrostatic អាគ្គិសនីស្តាទិច
ទាក់ទងនឹងបន្ទុកអាគ្គិសនីតម្កល់។
electrostatic field ដែនអាគ្គិសនីស្តាទិច
ដែនកម្លាំងបង្កើតដោយបន្ទុកអាគ្គិសនីស្តាទិច។
emitter អ៊ីម៉ីទទ័រ
តំបន់ដែលចរន្តហូរចូលទៅបាស់ (base) នៃគ្រឿងប៉ីជេធី (BJT)។
emitter feedback ប្រតិកម្មអ៊ីម៉ីទទ័រ
ការបន្តចរន្តពីអ៊ីម៉ីទទ័រចូលទៅបាសនៃគ្រឿប៉ីជេធី (BJT)។
emitter follower សាវ័កអ៊ីម៉ីទទ័រ
អំព្លីសហកូឡិចទ័រ ដែលមានកើនចរន្តច្រើន មានច្រកចូល
អាំប៉េដង់ក៏ច្រើន និងមានច្រកចេញអាំប៉េដង់តូច។
energized បញ្ចេញកម្លាំង
ការបន្តចពិភពភ្លើងចូលទៅគ្រឿងធ្វើអោយមានសកម្មភាព។
energy ថាមពល
ចំណុះកម្លាំងដែលអាចធ្វើការបាន។
equivalent resistance រេស៊ីស្តង់សមមូល្យ
ចំនួនរេស៊ីស្តង់ទាំងអស់សរុបគ្នាក្នុងសៀគ្វីមួយ។