DAC ដាខ
ពាក្យកាត់របស់គ្រឿងផ្លាស់ឌីជីថលអាណាឡូក (digital-analog converter)។
damping បន្ថយ
ការបន្ថយទំហំនៃរំយោលដោយសារតែថាមពលត្រូវបានរសាយជាកំដៅ។
darlington pair ដ៏លីងតុនផ្គូ
អំព្លីដែលមានប៊ីហ្ជេធី (BJT) មួយគូ
មានកូឡិចទ័រ (collector) ភ្ជាប់គ្នាសងខាង មានអ៊ីមីទ័រ (emitter)
ម្ខាងភ្ជាប់គ្នាជាមួយនឹងបាស (base) របស់ត្រង់ស៊ីស្ទ័រម្ខាងទៀត។
គ្រឿងបែបនេះមានចរន្តកើននឹងច្រកចូលអាំងប៉ែដង់ (impedance)
ដ៏ច្រើនក្រៃលែង។
DC ឌីស៊ី
ពាក្យកាត់របស់ចរន្តត្រង់ (direct current)។
DC load line ខ្សែបន្ទុកឌីស៊ី
គំនូសបង្ហាញដែលផ្សំដោយភ្លើងនឹងចរន្ត
ជាមួយនិងបន្ទុករបស់រ៉េស៊ីស្ទ័រដែលមានក្នុងអំព្លី។
DC offset ទូទាត់ឌីស៊ី
ការកែតម្រូវធ្វើអោយភ្លើងខាងច្រកចេញ
មានចំនួនសូន្យពេលដែលគ្មានអ្វីតបញ្ជូលនៅខាងច្រកចូល។
DC power supply គ្រឿងផ្តល់អានុភាពឌីស៊ី
ឧបករណ៍សម្រាប់ផ្តល់អគ្គិសនីឌីស៊ី។
dead short ឆ្លងស៊ុប
ឆ្លងយ៉ាងពេញលេញ ធ្វើអោយរ៉េស៊ីស្តង់មានចំនួនសូន្យ
គ្មានអ្វីអាចធ្វើសកម្មភាពបាន។
decade ទសវត្សរ៍
ដែលមានចំនួន១០។
decibel ដេស៊ីបែល
ឡូការឹតដែលមានសញ្ញា dB សម្រាប់បង្ហាញនៃកម្លាំងកើន។
delay time ពេលពន្យារ
វេលាសម្រាប់ចរន្តកូឡិចទ័រមានចំនួន១០ភាគរយនៃចំនួនទាំងអស់
របស់ប៊ីហ្ជេធី (BJT)។
depletion region តំបន់តនុកម្ម
ទីកន្លែងព័ទ្ធជុំវិញឈ្នាប់ភីអិន (pn) ដែលអាចបញ្ចេញ
អោយអស់នៃយាននាំការណ៍។
depletion mode ម៉ូដ៍តនុកម្ម
បើនិយាយអំពីហ្វិត (FET) គឺជារបៀបបង្កើនរ៉េស៊ីស្តង់ដោយការ
បង្រួមច្រក។
device គ្រឿង
គ្រឿងអេឡិចត្រូនិចនិមួយៗ។
diac ដាយអាក
គ្រឿងទីរីស្ទ័រ (thyristor) មានច្រកទ្វេទិសមួយគូ។
dielectric ឌីអេឡិចទ្រិច
វត្ថុធាតុអ៊ីសូឡង់ (insulator) នៅចន្លោះសន្ទះដែកពីរ (plates)
ដែលមានវិស័យ អគ្គីសនីស្តាទិច (electrostatic)។
dielectric constant ថេរឌីអេឡិចទ្រិច
សម្បត្តិនៃវត្ថុធាតុដែលអាចកំណត់ចំនួនថាមពលនៃ
អគ្គីសនីស្តាទិច គរទុកមួយចំនួនពេលដែលចំនួនភ្លើងបានអនុវត្ត។
dielectric strength គុនភាពឌីអេឡិចទ្រិច
ចំនួនអតិបរិមានៃភ្លើងដែលវត្ថុធាតុអ៊ីសូឡង់អាចធន់ទ្រាំបាន។
differential amplifier អំព្លីឌីផេរ៉ង់ស្យែល
អំព្លីដែលមានចំនួនភ្លើងខាងច្រកចេញស្មើភាគនឹង
ចំនួនផល់សងនៃភ្លើងខាងច្រកចូលទាំងពីរ ។
differentiator ឌីផេរ៉ង់ស្យែអេទ័រ
សៀគ្វីដែលមានភ្លើងចេញស្មើភាគនឹងល្បឿនផ្លាស់ប្តូរនៃភ្លើង
ចូល ធម្មតាគឺជាសៀគ្វីអរស៊ីច្រកខ្ពួស់ ហៅតម្រងប្រេកង់លើ
(high pass RC circuit)។
diffusion ការសាយភាយ
ទាក់ទាញនៃការចម្លងបង់អេឡិចត្រុន (conduction band electrons)
អោយវិលវល់ឆ្លងកាត់តាមច្រកភីអិន (pn junction) រួមគ្នានឹងវ៉ាឡង់ស៍បង់ប្រហោង
(valence band holes) ។
digital ឌីជីថល
ទាក់ទងនឹងគ្រឿងដែលមានចំនួនតែពីរ ឧ. សូន្យឬមួយ លើឬក្រោម បិទឬបើក
ត្រូវឬខុស ជាដើម ។
diode ឌីយ៉ូត
គ្រឿងសកម្មដែលមានជើងពីរ សម្រាប់អោយចរន្តហូរបានតែមួយទិស។
DIP ឌីបភ៍
ពាក្យកាត់របស់ ពីរជួរក្នុងមួយដុំ (dual in line package)។
direct coupling បន្តត្រង់ៗ
ការបន្តពីច្រកចេញនៃគ្រឿងមួយ ចូលទៅច្រកចូលនៃគ្រឿងមួយ
ទៀត ដែលគ្មានគ្រឿងអ្វីទៀតនៅពាក់កណ្តាល។
direct current ចរន្តត្រង់
ចរន្តភ្លើងដែលហូរត្រង់ៗ ដែលមិនផ្លាស់ប្តូរមុខសញ្ញា។
discharge បន្ទេរ
បញ្ចេញថាមពលដែលបានផ្ទុកទុកនៅក្នុងកាប៉ាស៊ីទ័ ឬថ្ម។
discrete component គ្រឿងដាច់ឡែក
ដែលមានតែមួយក្នុងមួយគ្រឿង។
dissipation ការសាយ
ការបញ្ចេញថាមពលអគ្គីសនីដែលមានសណ្ធានជាកំដៅ។
distortion ការខូចទម្រង់
គឺជាទម្រង់មិនល្អ ឧ. សញ្ញាមិនល្អ សម្លេងមិនល្អ។
drift រសាត់
អាចកើតឡើងក្នុងអំព្លីនៅពេលដែលប្រេកង់ស៊ីផ្លាស់ប្តូរតាមកំដៅភាព
ឬដោយសារគ្រឿងចាស់។
dropping resistor ដំណក់រ៉េស៊ីស្ទ័រ
ចំនួនរ៉េស៊ីស្តង់ដែលបានគ្រងទុកសម្រាប់អោយភ្លើង។
dry cell ថ្មស្ងួត
ភ្លើងឌីស៊ី (DC) បង្កើតធាតុគីមីដោយប្រើវត្ថុអេឡិកត្រូលីត (electrolyte) ស្ងួត។
dual in-line package ពីរជួរក្នុងមួយដុំ
គ្រឿងសៀគ្វីអាំងតេក្រាល (integrated circuit) ដែលមានជើងពីរជួរ ។
dual trace oscilloscope អូស៊ីឡូទស្សន៍ដានពីរ
អូស៊ីឡូទស្សន៍ដែលអាចបង្ហាញពីរសញ្ញាក្នុងពេលតែមួយ។
dynamic ឌីណាមិច
ទាក់ទងនឹងស្ថានភាពដែលមានចលនា។