សទ្ទានុក្រមផ្នែកអេឡិចត្រូនិច

ខែ មីនា 20, 2008

[B] អេឡិចត្រូនិច

រៀបជា សំណុំឯកសារ ក្នុង៖ ជំពូក B — ប្លាក៖ — ម៉ន @ 1:04 ព្រឹក

balanced bridge ស្ពានលំនឹង
លក្ខណៈធ្វើអោយច្រកចេញមានចំនួនសូន្យ។

band-pass filter តម្រងបង់ឆ្លង
សម្រាប់ត្រងយូកតែសញ្ញាប្រេកង់ស៊ីដែលបានកំណត់ក្នុងបង់
ចន្លេះពីប្រេកង់ទាប
(f1) និងប្រេកង់ខ្ពស់ (f2)។

band-stop filter តម្រងបង់ឃាំង
សម្រាប់ត្រងយូកតែសញ្ញាប្រេងកង់ស៊ីក្រៅបង់។

bandwidth ទំហំបង់
ទំហំទទឹងនៃប្រេងក្រង់បង់ ចន្លេះពាក់កណ្តាលនៃចំណុច អានុភាព។

bank បង់
ដែលបន្តស្របៗគ្នា។

barrier potential របាំងសក្តានុពុល
ធម្មជាតិផ្សេងគ្នានៃសក្តានុពុលដែលមាននៅ
ក្នុងចំណុចជួបគ្នានៃភីអិនលំអៀងខាងមុខ។

base បាស
ផ្នែកកណ្តាលនៃប៊ីជេធីត្រង់ស៊ីស្ទ័រ ដែលមានអ៊ីមីទ័រ
និងកូឡិចទ័រ នៅសាងខាង គឺជាច្រកសម្រាប់បញ្ជាចរន្តចេញ។

base bias បាសប៉ូលកម្ម 
វិធីកំណត់ចរន្តឬភ្លើងលំអៀងទៅបាសនៃត្រង់ស៊ីស្ទ័រ
ដោយ ប្រើរ៉េស៊ីស្ទ័រជាអ្នកកំណត់ភ្លើង។

battery បាតេរី
វត្ថុសម្រាប់ផ្តល់ភ្លើងឌីស៊ីដោយប្រើសារាធាតុគីមី
គឺអាគុយ ឬ ថ្មសម្រាប់ផល់ភ្លើងអោយគ្រឿងផ្សេងៗ។

baud បដ
មាត្រានៃល្បឿនសញ្ញាដែលអាចឆ្លងឆ្លើយគ្នាក្នុងងមួយវិនាទី។

BCD ប៊ីស៊ីឌី
គោលពីរកូដទសភាគ (binary coded decimal)

bias ប៉ូលកម្ម
វិធីកំណត់ភ្លើងលំអៀងសម្រាប់បញ្ជាត្រង់ស៊ីស្ទ័រ។

beta (β) បេតា
អានុបាតនៃចរន្តកូឡិចទ័រទៅចរន្តបាសរបស់ប៊ីជេធីត្រង់ស៊ីស្ទ័រ។

binary គោលពីរ
ប្រពន្ធលេខដែលមានតែគោលពីរ (និង ១) សម្រាប់ប្រើក្នុងផ្នែកឌីជីថល។

binary coded decimal គោលពីរកូដទសភាគ
បំបែកលេខទសភាគ អោយទៅជា លេខគោលពីរ (ទសភាគៈ៥ ស្មើគ្នានឹង គោលពីរៈ១០១)។

binary number system ប្រពន្ធលេខគោលពីរ
ប្រពន្ធលេខដែលមានតែសូន្យនិងមួយ (០ និង ១)។

bipolar junction transitor ទីទ្វេប៉ុលត្រង់ស៊ីស្ទ័រ
គ្រឿងដែលមានជើងបី (អ៊ីមីតទ័រ emitter បាស base និង កូឡិចទ័រ collector)។
ចរន្តពីអ៊ីមីតទ័រ ទៅកូឡិចទ័រ អាចកំណត់ពីចរន្តបាស។

bistable multivibrator មុលទីវីប្រាទ័រស្ថេរភាពពីរ
គ្រឿងលំយោលដែលមានភាពនឹងពីរស្ថាន គឺស្ថានភាពខ្ពស់ (high) និងស្ថានភាពទាប (low)

BJT ប៊ីហ្ជេធី
ទីទ្វេប៉ុលត្រង់ស៊ីស្ទ័រ (bipolar junction transitor)

bleeder current ចរន្តបង្ហូរ
ចរន្តដែលហូរពីប្រភពដើមទៅដី សម្រាប់ធ្វើអោយភ្លើង ដែលផ្លល់ចេញមានថិរភាពល្អ។

branch current ចរន្តសាខា
ចំនួនចរន្តមួយចំណែកនៃចំនួនទាំងអស់ដែលហូរតាមផ្លូវតែមួយស្របៗគ្នា។

breakdown voltage ភ្លើងទំលុះ
ចំនួនភ្លើងដែលអាចកំទេចឌីអេឡិចទ្រិច (dialectric) ឬ អ៊ីសូឡាទ៍រ (insulator)។

breakover voltage ភ្លើងបំបែក
ចំនួនភ្លើងតិចបំផុតដែលអាចតម្រូវអោយដាយអាក (diac) មានដំណើរការ។

bridge rectifier គ្រឿងតំរង់ស្ពាន
គ្រឿងឌីយ៉ូត (diode) បួន សម្រាប់តម្រង់ រលកពេញវង់
ពីចរន្តឆ្លាស់អោយផ្លាស់ទៅជាចរន្តត្រង់ប។

buffer ទ្រនាប់ 
អំព្លីកម្មកណ្តាលប្រើសម្រាប់បំបែកកម្លាំងចេញពីកម្លាំងចូល
ដោម្បីកុំអោយកម្លាំងចេញមានអានុភាពប្រទាំងគ្នាលើកម្លាំងចូល។

bulk resistance រ៉េស៊ីស្តង់ផ្តុំ
ធម្មជាតិរ៉េស៊ីស្តង់នៃវត្ថុធាតុរបស់សីមីកុងឌុចទ័រ។

butterworth filter តម្រងប៉ាត់ទ័រវឺស
ផ្នែកតម្រងសកម្មម្យ៉ាងដែលមានកើននៅនឹងចំកណ្តាលបង់។

BW ប៊ីដប្បល់យូ
ទំហំបង់ (bandwidth)

bypass capacitor កាប៉ាស៊ីទ័របង់ឆ្លង
កាប៉ាស៊ីទ័រសម្រាប់សង្គាត់ភ្លើងអេស៊ីទៅដី។

byte បៃ
លេខឌីជីថល ដែលមានប្រាំបីប៊ីត នៃលេខគោលពីរ (១បៃ មាន ៨ប៊ីត)។

គ្មានទាន់មាន វិចារ »

គ្មានទាន់មាន វិចារ។

បំរែបំរួល បញ្ជាប់ RSS សំរាប់វិចារ លើប្រកាសនេះ។ តាមដានត្រលប់ URI

បញ្ចេញ មួយវិចារ

ដាក់ប្លក នៅប្រព័ន្ធប្លក WordPress.com.