សទ្ទានុក្រមផ្នែកអេឡិចត្រូនិច

ខែ មីនា 20, 2008

[A] អេឡិចត្រូនិច

រៀបជា សំណុំឯកសារ ក្នុង៖ ជំពូក A — ប្លាក៖ — ម៉ន @ 1:02 ព្រឹក

A អេ
សញ្ញារបស់អំពែរ (ampere)

absorption ស្រូបកម្ម
ការសាយថាមពលនៅពេលធ្វើដំណើរឆ្លងកាត់។

AC អេស៊ី
សញ្ញារបស់ចរន្តឆ្លាស់ (alternating current)

AC coupling បន្តអេស៊ី
សម្រាប់បន្តចរន្តឆ្លាស់។

AC generator ម៉ាស៊ីនភ្លើងអេស៊ី
គ្រឿងយន្តដែលផលិតអគ្គិសនីអេស៊ី ។

AC power supply គ្រឿងផ្តល់អានុភាពអេស៊ី
ឧបករណ៍សម្រាប់ផលិតអគ្គិសនីអេស៊ី។

AC voltage ភ្លើងអេស៊ី
ភ្លើងអេឡិចទ្រិចដែលមានចរន្តឆ្លាស់។

AC/DC អេស៊ី​​ឌីស៊ី
អាចប្រើចរន្តឆ្លាស ឬ ចរន្តត្រង់បាន។

active component គ្រឿងសកម្ម
គ្រឿងប្តូរសញ្ញា ឬ កម្លាំង ដូចជាត្រង់ស៊ីស្ទ័រជាដើម។

active filter តម្រងសកម្ម
ត្រងយកសញ្ញាដោយប្រើគ្រឿងសកម្ម។

active region តំបន់សកម្ម
ចន្លោះប្រតិបត្តិការនៃគ្រឿងសកម្ម។

ADC អេឌីស៊ី
ផ្លាស់អាណាឡូកទៅឌីជីថល (analog-digital converter)

AF អេអែហ្វ
ប្រែកង់សម្លេង (audio frequency)

AFC អេអែហ្វស៊ី
ប្រេកង់បញ្ជាស្វ័យប្រវត្ត (automatic frequency control)

AGC អេហ្ជីស៊ី
កើនបញ្ជាស្វ័យប្រវត្ត (automatic gain control)

alligator clip ដង្កៀបក្បាលក្រពើ
សម្រាប់ប្រើ ក្នុងការបន្តចរន្តបណ្តោះអាសន្ន។

alternating current ចរន្តឆ្លាស
ចរន្តអគ្គិសនីរត់ឆ្លាសគ្នា។

alternator អាលតែនេទ័រ
គ្រឿងបង្កើតអគ្គិសនី (AC generator)

AM អេអឹម
ម៉ូឌុលកម្មអំព្លីទុត (amplitude modulation)

american wire gauge ខ្នាតខ្សែកាបអាមេរិក
ទំហំ
វិជ្ឈមាត្រនៃខ្សែកាបខ្នាតរង្វាស់របស់អាមេរិកាំង

ammeter អំពែមែត្រ
ឧបករណ៍សម្រាប់វាស់រចន្តអគ្គិសនី។

ampere  អំពែរ
មាត្រារង្វាស់ចរន្តអគ្គិសនី។

amplifier អំព្លី
គ្រៀងបង្កើនអានុភាព។

amplitude modulation ម៉ូឌុលកម្មអំព្លីទុត
ការប្តូអំព្លីទុតពីរប្រេកង់អរអែហ្វ (RF) ជាលំដាប់
ផ្សំនឹងប្រេកង់ទាបដែលមានពត៌មានកំណត់។

amplitude អំព្លីទុត
កំពូលនៃអានុភាពសញ្ញា ឬ កម្លាំងភ្លើង។

analog អាណាឡូក
អ្វីៗដែលអាចបង្ហាញ ឬ បញ្ជាដោយឥតដាច់ចំនួនរាយ។

analog-digital converter គ្រឿងផ្លាសអាណឡូឌីជីថល
សម្រាប់ប្តូចំនួន ឬ សញ្ញា ពីអាណាឡូ ទៅឌីជីថល។

anode អានូដ
ច្រកចរន្តអវិជ្ជមាននៃគ្រឿងឌីយ៉ូដ (diode)

antenna អង់តែន
គ្រឿងសម្រាប់បញ្ចេញ ឬ សម្រាប់ស្រូបរលកសញ្ញា។

arc ផ្កាភ្លើង
ភ្លើងព្រាយបង្កដោយការឆ្លងអគ្គិសនី។

armature អំម៉ាឈួរ
គ្រៀងបង្វិលនៃម៉ាញ៉េទិច។

astable multivibrator មុលទីវីប្រាទ័រអថិរភាព
គ្រឿងសម្រាប់បង្កើតរលកបួនជ្រុង ឬលំយោល
អាចប្រើជាទ្រនិចនាឡិកា សម្រាប់កំណត់ពេល
វេលា ឬ បញ្ជាគ្រឿង ឌីជីថលក៏បាន។

atom អាតុម
វត្ថុធាតុដ៏តូចបំផុតដែលអាចបំបែកបានជាច្រើនបំណែក
ដោយមិនបាត់បង់ធាតុដើម។

atomic number ចំនួនបរមាណូ
ចំនួនផ្ទុកនៃអវិជ្ជមាន ឬ្ ប្រូតុងនៅក្នុងស្នូលអាតុម។

attenuate បន្សោយ
ការបន្ថយអំព្លីទុដ ផ្ទុយគ្នាពីអំព្លីកម្ម។

audio frequency ប្រែកង់សម្លេង
ទាកទងនឹងប្រេកង់ស៊ីប្រហែលពី ១៦ហឺត្ស ទៅ ១៦កីឡូហឺត្ស
ដែលអាចឭបានដោយត្រចៀកមនុស្ស។

audio អូឌីយ៉ូ
សម្លេងដែលអាចឭបានដោយត្រចៀកមនុស្ស។

automatic gain control កើនបញ្ជាស្វ័យប្រវត្ត
បញ្ជាអំព្លីដោយស្វ័យប្រវត្ត។

automatic volume control ទំហំបញ្ជាស្វ័យប្រវត្ត
បញ្ជាទំហំ ឬចំណុះដោយស្វ័យប្រវត្ត។

AVC អេវីស៊ី
ទំហំបញ្ជាស្វ័យប្រវត្ត (automatic volume control)

average value ចំនួនមធ្យម
ចំណុះភ្លើង ឬ ចរន្តដែលមានផ្ទៃនៃចំនួនខាងលើ
ស្មើគ្នានឹងផ្ទៃនៃចំនួនខាងក្រោម។
រលកសញ្ញាស៊ីនុសនៃភ្លើងអេស៊ីមានចំនួន ០.៦៣៧
នៃចំនួនអតិបរមា។

aviation electronics អសន្យាណូអាកាសចរណ៍
អេឡិចទ្រូនិចខាងផ្នែកអាកាសចរណ៍។

avionics អាវីអនិច
អសន្យាណូអាកាសចរណ៍ (aviation electronics)

AWG អេដប្បល់យូហ្ជី
ខ្នាតខ្សែកាបអាមេរិក (american wire gauge)

គ្មានទាន់មាន វិចារ »

គ្មានទាន់មាន វិចារ។

បំរែបំរួល បញ្ជាប់ RSS សំរាប់វិចារ លើប្រកាសនេះ។ តាមដានត្រលប់ URI

បញ្ចេញ មួយវិចារ

ដាក់ប្លក នៅប្រព័ន្ធប្លក WordPress.com.