C ស៊ី
និមិត្តសញ្ញារបស់កាប៉ាស៊ីតង់ (capacitance)
ឬ ឃូលុម្ប (coulomb)។
cable ខ្សែកាប
ខ្សែភ្លើងមានស្រោបកាវ។
CAD ខែដ
រចនាជំនួយកុំព្យូទ័រ (computer aided design)។
calibration ការក្រិតខ្នាត
ធ្វើអោយមានចំនួន ឬសកម្មភាពត្រឹមត្រូវតាមខ្នាតកំរិត។
capacitance កាប៉ាស៊ីតង់
ចំណុះដែលកាប៉ាស៊ីទ័រអាចផ្ទុកចរន្តអគ្គិសនីបាន។
មាត្រានៃរង្វាស់កាប៉ាស៊ីតង់ គឺ ផារ៉ាត (farad)។
capacitive reactance កាប៉ាស៊ីទីវរេអាក់តង់
ប្រតិកម្មនៃកាប៉ាស៊ីតង់ដែលមានរង្វាស់ជា អូម
អាចប្តូរផ្លាស់ចំនួនបានដោយការប្តូរប្រេកង់ស៊ី។
capacitor កាប៉ាស៊ីទ័រ
គ្រឿងកាប៉ាស៊ីតង់ (capacitance)។
capacitor microphone មីក្រូកាប៉ាស៊ីទ័រ
មីក្រូដែលមានប្រតិបត្តិការដោយសារតែការ
ប្រែប្រួលនៃកាប៉ាស៊ីតង់
ដែលបង្កដោយការប្តូផ្លាស់នៃកម្លាំងខ្យល់
សង្គត់ទៅលើសន្ទះកាប៉ាស៊ីទ័រ។
carbon-film resistor ការបូនហ្វិលរ៉េស៊ីស្ទ័រ
រ៉េស៊ីស្ទ័រដែលបង្កើតឡើងដោយការប្រើ
ស្រទាប់ស្តើងៗនៃការបូនទៅលើសេរ៉ាមិច។
carbon microphone ការបូនមីក្រូ
មីក្រូដែលមានប្រតិបត្តិការដោយសារតែការប្រែប្រួល
នៃកម្លាំងសង្គត់ទៅលើគ្រាប់ការបូន
ធ្វើអោយមានការប្តូផ្លាស់នៃរ៉េស៊ីស្តង់ ។
carbon resistor ការបូនរ៉េស៊ីស្ទ័រ
រ៉េស៊ីស្ទ័រដែលបង្កើតឡើងដោយការប្រើគ្រាប់ការបូន
លាយបញ្ចូលគ្នាដម្បីកំណត់នៃចំនួនរ៉េស៊ីស្តង់។
cascaded amplifier ល្បាក់អំព្លី
អំព្លីដែលមានដំដាក់យ៉ាងតិចពីរបន្តគ្នា។
cathode កាតូដ
គោលអវិជ្ជមានអេឡិចត្រូតនៃគ្រឿងឌីយ៉ូត។
cathode ray tube កាំរស្មីអំពូលកាតូដ
បំពង់កែវសញ្ញាកាសប្រើសម្រាប់បង្ហាញ
ជារូបភាពទៅលើកញ្ចក់ទស្សន៍។
cell សែល
វត្ថុតែមួយប្រើសម្រាប់បំបែកថាមពលគីមី
អោយក្លាយទៅជាភ្លើងអេឡិចទ្រិចឌីស៊ី។
center frequency ប្រេកង់ស៊ីកណ្តាល
ប្រេកង់ស៊ីដែលអំព្លីបានតម្រូវ គឺនៅពាក់កណ្តាល
ប្រេកង់ស៊ីផ្តាច់ចេញនៃសៀគ្វីតម្រូវ។
center tap ទងកណ្តាល
កន្លែងបន្តចំកណ្តាល គឺនៅពាក់កណ្តាល ដើមខ្សែ និង ចុងខ្សែរបុំ។
center tapped rectifier តម្រង់កណ្តាលទី
សៀគ្វីដែលប្រើទងកណ្តាលនៃត្រង់ស្វមម៉ាទ័រ
និងឌីយ៉ូពីរ ដើម្បីផ្តល់ការតម្រង់រលកពេញវង់។
center tapped transformer ត្រង់ស្វមម៉ាទ័រទងកណ្តាល
ត្រង់ស្វមម៉ាទ័រដែលមានទងកណ្តាល សម្រាប់តបំបែកចរន្តភ្លើង។
ceramic capacitor សេរ៉ាមិចកាប៉ាស៊ីទ័រ
កាប៉ាស៊ីទ័រដែលប្រើសេរ៉ាមិចជាឌីអេឡិចទ្រិច។
charge ផ្ទុក
ចំនួននៃថាមពល់អគ្គិសនី។
charge current ចរន្តផ្ទុក
ចរន្តដែលហូរចូលទៅកាប៉ាស៊ីទ័រ ឬអាគុយ
នៅពេលដែល ធ្វើការបញ្ចូលភ្លើង។
chassis តួដែក
ប្រអប់ដែក ឬផ្ទាំងសម្រាប់ចាប់បន្ទះគ្រឿង។
chassis ground តួដែកដី
ខ្សែដីចាប់ផ្ជាប់និងតួដែក។
chebyshev filter តម្រងឆិប៊ីស្យូ
តម្រងសកម្មម្យ៉ាង ដែលមានអំព្លីកម្មកណ្តាលមិននឹងន។
choke ឆូក
អាំងឌុចទ័រសម្រាប់ប្រើប្រឆាំងនិងចរន្តឆ្លាស់។
circuit សៀគ្វី
ការបន្តគ្រឿងចូលគ្នាដើម្បីបើកផ្លូវអោយចរន្តភ្លើងរត់ជុំវិញពីមួយទៅមួយ
និងអោយគ្រឿងនិមួយៗមានសកម្មភាព។
circuit breaker គ្រឿងផ្តាច់សៀគ្វី
គ្រៀងការពារ សម្រាប់ផ្តាច់សៀគ្វីនៅពេលណាចរន្តភ្លើងឡើងហួសកម្រិត។
clamper អង្គំ
សៀគ្វីប្រើឌីយ៉ូតសម្រាប់សង្កត់កំពស់ភ្លើង។
clapp oscillator លំយោលខ្លាប់
ការប្រែប្រួលនៃលំយោលខូលភីត្ស មានបន្ថែមកាប៉ាស៊ីទ័រ
សម្រាប់បំបាត់នៃអានុភាពរបស់កាប៉ាស៊ីតង់ឥតដែន
ទៅលើការប្រតិបត្តិការរបស់លំយោល ខូលភីត្ស ចាំបាច់។
class A amplifier អំព្លីថ្នាក់អេ
អំព្លីខ្នាតត្រង់ ធ្វើអោយមានដំណើរការរហូតដល់ ៣៦០ដឺក្រេ
នៃរលកសញ្ញាខាងច្រកចូល។
class B amplifier អំព្លីថ្នាក់ប៊ី
អំព្លីដែលមានគ្រឿងសកម្មពីរផ្នែក
មួយផ្នែកៗ អាចធ្វើដំណើរការរហូតដល់១៨០ដឺក្រេនៃរលកខាងចូល។
class C amplifier អំព្លីថ្នាក់ស៊ី
អំព្លីដែលមានដំណើរការតិចជាង ១៨០ដឺក្រេនៃរលកខាងច្រកចូល។
clipper គ្រឿងកាត់
សៀគ្វីឌីយ៉ូតប្រើសម្រាប់បំបាត់ចំណែកខ្លះនៃសណ្ធានរលក។
clipping កាត់
ទម្រង់មិនល្អដែលបណ្តាលមកពីការបើកអំព្លីហួសកម្លាំង។
clock ទ្រនិច
សណ្ធានរលកជ្រុងប្រើសម្រាប់បង្ហូរទិន្នន័យនៅពេលតែមួយ។
closed circuit សៀគ្វីបិទ
សៀគ្វីមានផ្លូវពេញលេញសម្រាប់ចរន្តហូរ។
closed-loop gain អំព្លីរង្វង់បិទ
កើននៃអំព្លីកម្មពេលដែលមានផ្លូវត្រឡប់វិញ។
coaxial cable ខ្សែខូអ័ក្ស
ខ្សែភ្លើងមានធាតុចម្លងនៅកណ្តាលស្រោបដោយឌីអ៊ីឡិចទ្រិច
ហើយស្រោបពីលើដោយធាតុចម្លងមួយជាន់ទៀត
សម្រាប់ចាប់ទៅដី រួចហើយ ស្រោបឌីអ៊ីឡិចទ្រិចមួយជាន់ទៀត។
coefficient of coupling មេគុណនៃការបន្ត
កម្រិតថ្នាក់នៃការបន្តសៀគ្វីចូលគ្នា។
collector កូឡិចទ័រ
តំបន់សីមីកុងឌុចទ័រក្នុងត្រង់ស៊ីស្ទ័រ ដែលមានចរន្តហូឆ្លងតាម តំបន់អ៊ីមីទ័រ។
collector characteristic curve ខ្សែកោងលក្ខណៈកូឡិចទ័រ
តារាងនៃភ្លើងកូឡិចទ័រ នៅពីលើចរន្តដែលមានលក្ខណៈដោយសាចរន្តបាស។
color code ពណ៌សម្គាល់
ពណ៌សម្រាប់សម្គាប់ចំនួននៃគ្រឿងអ្វីមួយ។
common-anode display រស្មីអាណូតរួមគ្នា
រស្មីភ្លើងឌីយ៉ូត (LED) ដាក់រាយជាច្រើនផ្នែក ជាមួយភ្លើងវិជ្ជមាន (positive voltage)
តបញ្ចូលនៅកន្លែងតែមួយ
ឯម្ខាងឌីយ៉ូតដែលជា កាតូដត្រូវបន្តដោយឡែកពីគ្នា
មួយផ្នែកមួយតំណទៅភ្លើងម្ខាងទៀត។
common-cathode display រស្មីកាតូដរួមគ្នា
រស្មីភ្លើងឌីយ៉ូត (LED) ដាក់រាយជាច្រើនផ្នែក ជាមួយភ្លើងអវិជ្ជមាន (negative voltage)
តបញ្ចូលនៅកន្លែងតែមួយ
ឯម្ខាងឌីយ៉ូតដែលជា អាណូតត្រូវបន្តដោយឡែកពីគ្នា
មួយផ្នែកមួយតំណទៅភ្លើងម្ខាងទៀត។
common-base amplifier អំព្លីបាសរួមគ្នា
គ្រឿងអំព្លីដែលប្រើប៊ីហ្ជេធី (BJT) ជាគោល
ដែលមានបាសនៃត្រង់ស៊ីស្ទ័រជាកន្លែងបន្តទាំងពីរខាង គឺច្រកចូលនិងច្រកចេញ។
common-collector amplifier អំព្លីសហកូឡិចទ័រ
គ្រឿងអំព្លីដែលប្រើប៊ីហ្ជេធី (BJT) ជាគោល
ដែលមានកូឡិចទ័រនៃត្រង់ស៊ីស្ទ័រជាកន្លែងបន្តទាំងពីរខាង គឺច្រកចូល និង ច្រកចេញ។
common-drain amplifier អំព្លីសហឌ្រេន
គ្រឿងអំព្លីដែលប្រើហ្វិត (FET) ជាគោល
ដែលមានឌ្រេននៃត្រង់ស៊ីស្ទ័រជាកន្លែងបន្តទាំងពីរខាង គឺច្រកចូល និង ច្រកចេញ។
common-emitter amplifier អំព្លីសហអ៊ីមីតទ័រ
គ្រឿងអំព្លីដែលប្រើប៊ីហ្ជេធី (BJT) ជាគោល
ដែលមានអ៊ីមីតទ័រនៃត្រង់ស៊ីស្ទ័រជាកន្លែងបន្តទាំងពីរខាង គឺច្រកចូល និង ច្រកចេញ។
common-gate amplifier អំព្លីសហហ្គេត
គ្រឿងអំព្លីដែលប្រើហ្វិត (FET) ជាគោល
ដែលមានហ្គេតនៃត្រង់ស៊ីស្ទ័រជាកន្លែងបន្តទាំងពីរខាង គឺច្រកចូល និង ច្រកចេញ។
common-source amplifier អំព្លីសហប្រភព
គ្រឿងអំព្លីដែលប្រើហ្វិត (FET) ជាគោល
ដែលមានកន្លែងបន្តទាំងពីរខាង គឺច្រកចូល និងច្រកចេញ មកពីប្រភពតែមួយ។
common-mode rejection ratio សមាមាត្រនៃការចោលវិធីរួម
គឺជាសមាមាត្រនៃកើនខុស គ្នារបស់អព្ភអែម្ភ (op-amp) ទៅវិធីរួមកើន។
ជាការវាស់នៃសមតិភាពរបស់អព្ភអែម្ភ ដែល អាចបោះចោលរបស់វិធីរួមសញ្ញា
ដូចជាសញ្ញារំខាន (noise) ជាដើម។
common-mode signals វិធីរួមសញ្ញា
សញ្ញាពីរបញ្ចូលទៅច្រកចូលរបស់អព្ភអែម្ភ (op-amp) ក្នុងពេលតែមួយ
ដែលមានកំពស់និងផាសទាំងពីរស្មើៗគ្នា។
comparator កុំភារិទ័រ
គ្រឿងសម្រាប់ប្រៀបធៀបនៃសញ្ញាច្រកចូលទាំងពីរដូចជាអព្ភអែម្ភ (op-amp)
ដែលមានច្រកចូលវិជ្ជមាន (+) និងច្រកចូលអវិជ្ជមាន (-) ។
បើច្រកវិជ្ជមាន មានចំនួនច្រើនជាងចំនួនអវិជ្ជមាន នុះច្រកចេញនឹងមានចំនួនខ្ពស់ (high)
ផ្ទុយទៅវិញ ច្រកចេញ នឹងមានចំនួនទាប (low)។
complementary symmetry amplifier អំព្លីបង្រ្គប់ស៊ីម៉េទ្រី
អំព្លីថ្នាក់ប៊ី (class B amplifier) ប្រើត្រង់ស៊ីស្ទ័រដាក់ជាគូអោយត្រូវគ្នាយ៉ាងត្រឹមត្រូវ។
complementary transistors ត្រង់ស៊ីស្ទ័រសំគូ
គ្រឿងដែលមានត្រង់ស៊ីស្ទ័រពីរដាក់រៀបជាគូ មួយជា អិនភីអិន (NPN)
មួយទៀតជាភីអិនភី (PNP) ដែលមានលក្ខណៈចរិយាដូចគ្នា។
complex numbers ចំនួនកុំផ្លិច
ចំនួនលេខដែលរៀបដោយចំណែកចំនួនពិត និងចំណែក ចំនួនប្រឌិត។
compliance កុំផ្លាយឥន្ស
ការធ្វើតាមសេចក្តីព្រមាន បើនិយាយអំពីអំព្លី គឺកម្លាំងអតិបរិមារបស់វា។
constant current circuit សៀគ្វីចរន្តថេរ
សៀគ្វីប្រើសម្រាប់ថែទាំចរន្តកុំអោយផ្លាស់ប្តូរតាម ការប្តូរផ្លាស់បន្ទុក។
contact កុងតាក់
គ្រឿងសម្រាប់បន្តចរន្តអគ្គិសនី។
continuity ភាពតជាប់
កើតមានពេលដែលចរន្តមានផ្លូវហូរពេញលិញ។
conventional current flow ចរន្តហូរធម្មតា
ជាគំនិតដែលគិតថា ចរន្តភ្លើងបានបង្កើតឡើង
ដោយសារតែចលនារបស់បន្ទុកវិជ្ជមាន (positive)
ហូរទៅកាន់ទីតាំងរបស់អវិជ្ជមាន (negative) នៃប្រភពអគ្គិសនី។
copper loss អស់ស្ពាន់
ការបាត់បង់អនុភាពដោយសារមានធាតុរេស៊ីស្តង់ក្នុងខ្សែស្ពាន់
ធ្វើអោយចរន្តហូរមិនបានពេញកម្លាំង។
core ស្នូល
វត្ថុធាតុជាមេដែកដាក់នៅក្នុងបូប៊ីនប្រើសម្រាប់ប្រមូលដែនម៉ាញ៉េទិច។
coulomb ឃូលុម្ប
មាត្រានៃការបញ្ចូលភ្លើងអេឡិចទ្រិច (electric charge)
ដែលមានចំនួន 6.24 × 1018 អេឡិចត្រុង (electrons) ក្នុងមួយឃូលុម្ប។
counter electromotive force កម្លាំងច្រាសអគ្គិសនីចលករ
អន្ទោងភ្លើងបញ្ចូលទៅអាំងឌុចទ័រ ដោយចរន្តឆ្លាស់
ដែលតែងតែមានការប្រឆាំងគ្នានឹងការប្តូរផ្លាស់នៃចរន្ត។
coupling បញ្ជាប់
ការបន្តគ្រឿងទាំងពីរផ្នែកអោយជាប់គ្នាដើម្បីអោយចរន្តភ្លើង
ឬសញ្ញា ហូរឆ្លងពីមួយទៅមួយបាន។
covalent bond ចំណងខូវ៉ាឡិន្ត
ការដែលអាតុមខ្លះបានបំពេញវង់វ៉ាឡង់ស៍ដោយការហ៊ុនគ្នា
ជាមួយអសន្យាណូវ៉ាឡង់ស៍នឹងអាតុមជិតខាង។
crossover distortion កំហូចទម្រង់ឆ្លងកាត់
ទម្រង់មិនល្អដោយសារតែគ្រឿងទាំងពីរនៃ អំព្លីថ្នាក់ប៊ី (class B amplifier)
បានកាត់បិទនៅពេលតែមួយ។
crowbar ក្រូបារ
សៀគ្វីសម្រាប់ការពារចរន្តចេញពីការឆ្លងភ្លើង
ដោយសារការដាក់ផ្ទុក ហួសកំណត់។
CRT ស៊ីអរធី
កាំរស្មីអំពូលកាតូដ (cathode ray tube)។
crystal គ្រីស្តាល់
ធម្មជាតិនៃវត្ថុសីមីកុងឌុចទ័រ (semiconductor)
ដែលមានគ្រាប់អាតុម (atoms) រៀបចំតាមរបៀបជាលំដាប់។
crystal-controlled oscillator គ្រីស្តាល់ត្រួតលំយោល
គ្រឿងលំយោលដែលប្រើគ្រីស្តាល់ ក្វាត្ស (quartz) ជាអ្នកត្រួតត្រា
ដើម្បីអោយប្រេកង់ស៊ីមានថិរភាពនឹងនល្អ។
current ចរន្ត
ការហូរឆ្លងនៃអសន្យាណូតាមវត្ថុចម្លងអគ្គីសនី
ដែលមានរង្វាស់ជាអំពែរ (ampere)។
current amplifier អំព្លីចរន្ត
គ្រឿងអំព្លីសម្រាប់បង្កើនចរន្ត។
current divider គ្រឿងចែកចរន្ត
គ្រឿងដាក់តស្របៗគ្នាសម្រាប់បែងចែកចរន្ត។
current feedback មតិចរន្តច្រាស់
សណ្ឋានរូបដែលមានចំនួនចរន្តខ្លះបញ្ចូលមក ច្រកចូល
នៃអំព្លីវិញសម្រាប់ធ្វើការវិភាគ។
current-limiting resistor រេស៊ីស្ទ័រកម្រិតចរន្ត
រេស៊ីស្ទ័រប្រើសម្រាប់កម្រិតចរន្ត ដើម្បី ការពាគ្រឿងផ្សេងៗ។
current mirror កញ្ចក់ចរន្ត
ចរន្តខាងច្រកចេញមានប្រហែលគ្នានឹងចរន្តខាងច្រកចូល។
cutoff ផ្តាច់
ស្ថានភាពនៅពេលដែលគ្រឿងសកម្មមិនអាចបញ្ចេញចរន្តបាន។
cutoff frequency ប្រេកង់ស៊ីផ្តាច់
ប្រេកង់ស៊ីនៅពេលដែលអំព្លីកម្មអានុភាពនៃអំព្លី បានផ្លាក់ចុះជាង
៥០ភាគរយនៃកម្លាំងអតិបរិមា។
cycle ខួប
រលកពីក្រោមទៅលើ ពីលើមកក្រោមវិញ គឺជារលកមួយខួប។